ពិធីបើកសម្ពោធលក់ជាផ្លូវការរបស់ក្រុមហ៊ុន Chip Mong Land លើគម្រោង The Park Land Sen Sok


កាលពីព្រឹកថ្ងៃទី​១៨ ខែ មិនា ឆ្នាំ ២០១៥ កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង លែន បានបើកសម្ពោធលក់ជាផ្លូវការលើគម្រោង ដឹ ផាក លែន សែន សុខ ដែលរួមមាន វីឡាឃីង វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះលក់ឥវ៉ាន់ ឬ​ហ្សប់ហៅស៍នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ​​។​

 

លោកឧកញ៉ា លាង ឃុន អគ្គនាយក នៃក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា៖ ដោយយល់ពីតម្រូវការ និងដើម្បីបំពេញឲ្យបាននូវតម្រូវការនៃជីវភាពរស់នៅទាន់សម័យរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត  ក្រុមហ៊ុន​ ជីប ម៉ុង លែន បានខិតខំស្វែងរកទីតាំងល្អៗក្នុងតំបន់ទីប្រជុំជនប្រកបដោយសន្តិសុខ និងសុវត្តិភាពសម្រាប់សង់ជាលំនៅដ្ឋានប្រណិតៗនេះឡើង។​

 

លោកបានបន្តទៀតថា ដឹ ផាក លែន សែន សុខ គឺជាគម្រោងទី១របស់ក្រុមហ៊ុន ជីប ម៉ុង​ លែន ហើយក្រុមហ៊ុននឹងនាំមកជូននូវគម្រោងបីបន្ថែមទៀត ដែលសុទ្ធសឹងតែជាគម្រោងស្ថិតក្នុងទីតាំងល្អៗប្រកបដោយគុណភាពខ្ពស់នៃសំណង់  អមទៅដោយការរចនាម៉ូតទាំងខាងក្នុង និង ក្រៅជាមួយសម្ភារៈបរិក្ខាទំនើបៗ និងទាន់សម័យដែលមានគុណភាពខ្ពស់សម្រាប់បម្រើជូនដល់អតិថិជនទាំងអស់ផងដែរ។

 

 

 

 

គ្រប់អតិថិជនទាំងអស់របស់ក្រុម​ហ៊ុន ​​​ ជីបម៉ុង លែន អាចទិញគេហដ្ឋាន​តាមរយៈការបង់​​ផ្តាច់ដោយមានការបញ្ចុះតម្លៃ​ពិសេស ឬការ​បង់រំលោះរយៈពេលយូររហូតដល់១៧ឆ្នាំ ដែល​ការបង់រំលោះ​នេះអាចត្រូវ​បាន​ធ្វើឡើងតាមរយៈក្រុមហ៊ុន ជីបម៉ុង​ លែន ដោយផ្ទាល់ ឬតាមរយៈធនាគារ​នានា

 

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងការិយាល័យកណ្ដាលរបស់ ក្រុមហ៊ុន​ ជីប  ម៉ុង លែន តាំងស្ថិតនៅ ផ្ទះលេខ 137បេ1​ ផ្លូវ ម៉ៅសេទុង សង្កាត់ បឹងកេងកង​៣ ខណ្ឌ ចំការមន ក្រុងភ្នំពេញ​ ទល់មុខវត្តទួលទំពូង ឬទូរសព្ទមកកាន់លេខ៖ 061 997 888, 071 8 997 888, 081 997 888