ភ្នំពេញ៖ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសដាក់ដំណើរការ កម្មវិធីទូរស័ព្ទ “ជីប ម៉ុង លែន App” (Chip Mong Land App) ជំនាន់ថ្មី សម្រាប់អតិថិជនរបស់ខ្លួន ដើម្បីធ្វើឲ្យបទពិសោធន៍រស់នៅក្នុងរាល់គម្រោង ជីប ម៉ុង លែន ទាំងអស់កាន់តែប្រសើរ។ កម្មវិធី ជីប ម៉ុង លែន App ជំនាន់ថ្មី មានមុខងារដ៏សម្បូរបែប រួមមាន របាយការណ៍បង់ប្រាក់ប្រចាំខែ សំណើកែកុនផ្ទះ ឬរៀបចំកម្មវិធីផ្សេងៗ ការរាយការណ៍ពីកំហូចក្នុងផ្ទះ ផ្ដល់មតិយោបល់អំពីសេវាកម្ម និងការរស់នៅ និងមុខងារផ្សេងៗទៀតជាច្រើន ដើម្បីជាប្រយោជន៍ដ៏សំខាន់សម្រាប់អតិថិជនទទួលបានសេវាកម្មទាន់ចិត្ត ក៏ដូចជាធ្វើឲ្យទំនាក់ទំនង រវាងក្រុមហ៊ុន និងម្ចាស់លំនៅឋានកាន់តែជិតស្និត។ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហេនរី បានមានប្រសាសន៍ថា ការដាក់ដំណើរការកម្មវិធីនេះគឺឆ្លើយតបទៅនឹងការកើនឡើងនៃអតិថិជន ជីប ម៉ុង លែន ក៏ដូចជាបំពេញរាល់តម្រូវការទាំងអស់ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព នៅក្នុងយុគសម័យឌីជីថលនេះ។ លោកបានបន្ថែមថា ការដាក់ដំណើរការកម្មវិធីនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ ជីប ម៉ុង លែន ក្នុងការផ្ដល់ជម្រើសគេហដ្ឋានប្រណីត និងមានគុណភាព ព្រមទាំងគិតគូជាចម្បងលើការរស់នៅរបស់អតិថិជន។ ចំពោះ ជីប ម៉ុង លែន “ភាពកក់ក្ដៅ” មិនសំដៅតែលើគេហដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដោតសំខាន់លើជីវិតរស់នៅរបស់អតិថិជនផងដែរ ដើម្បីធានាថាក្រុមគ្រួសារនីមួយៗរស់នៅដោយភាពកក់ក្ដៅ និងទំនុកចិត្តបំផុត។ គួរបញ្ជាក់ដែរថា ជីប ម៉ុង លែន គឺជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យបង្កើតឡើងតាំងពីឆ្នាំ២០០៨ ដែលអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំៗជាច្រើននៅក្នុងតំបន់ភូមិសាស្រ្តដែលមានសក្ដានុពលនៅរាជធានីភ្នំពេញ ជាពិសេសបានចូលរួមលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចជាតិផងដែរ។ ស្វែងរកទីតាំងនៃគម្រោងទាំងអស់របស់ជីប ម៉ុង លែន៖

- គម្រោង លែនម៉ាក 271 http://bit.ly/Landmark271
- គម្រោង លែនម៉ាក 60M http://bit.ly/LandMark60M
- គម្រោង ហ្គ្រេនភ្នំពេញស៊ីធី https://bit.ly/GrandPhnomPenhCity
- គម្រោង ផាក លែន 6A https://bit.ly/ParkLand6A
- គម្រោង ផាក លែន 598 http://bit.ly/ParkLand598
- គម្រោង ផាក លែន 50M http://bit.ly/Parkland50M
- គម្រោង ផាក លែន ពោធិ៍ចិនតុង https://bit.ly/ParkLandPCT
- និង គម្រោង ផាកលែន ខុនដូ ធីខេ http://bit.ly/ParkLandTK

សម្រាប់ម្ចាស់លំនៅឋាន អ្នកអាចទាញយកកម្មវិធី Chip Mong Land App ពី App Store និង Google Play Store ដោយឥតគិតថ្លៃ តាមរយៈការស្គែន QR Code ឬ https://onelink.to/cmldapp
ដើម្បីទទួលបានព័ត៌មានលម្អិត សូមទំនាក់ទំនង 061 997 888 គេហទំព័រ www.chipmongland.com/ ទំព័រហ្វេសប៊ុក www.facebook.com/chipmongland និងតេលេក្រាម https://t.me/chipmongland