ជីប ម៉ុង ក្រុមហ៊ុនមេរបស់ ជីប ម៉ុង លែន ឧបត្ថម្ភថវិការចំនួន ៣,០០០,០០០ដុល្លារ, អង្ករ ៣០០តោន ទឹកសុទ្ធកម្ពុជា ១.៥លីត្រ ចំនួន ៣០,០០០កេស ជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក។ ជីប ម៉ុង ដែលជាក្រុមហ៊ុនសហគ្រិនខ្មែរ ១០០% តែងតែឧបត្ថម្ភជាហូរហែមកដល់បច្ចុប្បន្នសរុបជិត ៦,០០០,០០០ ដុល្លារ ដោយដើរក្នុងស្មារតីតែមួយការពារបូរណភាពទឹកដីកម្ពុជា។ ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន ជីប ម៉ុង គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដោយក្ដីគោរពយ៉ាងស្មោះស្ម័គ្រសូមផ្ដល់នូវកម្លាំងចិត្ត ភាពជឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹងជូនវីរៈកងទ័ពជួរមុខកម្ពុជាគ្រប់រូប 🇰🇭